អមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក ព្រុំ វ៉ាត
ចេញ​ផ្សាយ ២០ កក្កដា ២០២០
427

ថ្ងៃសៅរ៍ ១៣ រោច ខែអាសាឍ ឆ្នាំជូត  ទោស័ក ពុទ្ធសករាជ ២៥៦៤  ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ អមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក ព្រុំ វ៉ាត  ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី។ គាត់ចាប់ផ្តើមចិញ្ចឹមបង្កងតាំងពីឆ្នាំ ២០០៧ លើផ្ទៃដី ៤,៥ហត ដោយមានស្រះធំៗចំនួន ១០។ ទាំងបច្ចេកទេសនិងបទពិសោធន៍គាត់ទទួលបានតាមរយៈខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ ក្នុង ១គីឡូក្រាម បង្កងមានតម្លៃ ៧ម៉ឺន រៀល ក្នុងមួយឆ្នាំគាត់រកចំណូលបាន ៤ម៉ឺនដុល្លា ជាង ព្រមទាំងបានពង្រីកការចិញ្ចឹម និងពូជទៅខេត្តកំពង់ស្ពឺ ប្រមាណជា ៥-៦ គ្រួសារ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter