អមដំណេីរ ឯកឧត្តម រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការងារកសិកម្ម ការរៀបចំទីតាំងសំរាប់ពិធីច្រូតស្រូវត្រៀមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ចេញ​ផ្សាយ ២០ កក្កដា ២០២០
301

ថ្ងៃសៅរ៍ ១៣ រោច ខែអាសាឍ ឆ្នាំជូត  ទោស័ក ពុទ្ធសករាជ ២៥៦៤  ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ  រួមនឹង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តតាកែវ  បានអមដំណេីរ  ឯកឧត្តម រដ្ឋមន្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  ចុះពិនិត្យការងារកសិកម្ម ការរៀបចំទីតាំងសំរាប់ពិធីច្រូតស្រូវត្រៀមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញ  ជាមួយបងប្អូនកសិករនៅខេត្តតាកែវដុ  រួមមានៈ

-ពិនិត្យទីតាំងធ្វើស្រែបង្ហាញតាមបែបយន្តូបនីយកម្ម ស្ថិតនៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស
-ពិនិត្យទីតាំងច្រូតបង្ហាញ  ក្នុងភូមិពន្ទង  ឃុំបានកាម 
-បន្ទាប់ពីមកទៀតឯកឧត្តមរដ្ឋមន្រ្តីបានបន្តអញ្ជើញពិនិត្យមើលការដាំដុះបន្លែនិងប្រមូលទិញបន្លែរបស់កសិករ គង់ វ៉ុង នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ សូមបញ្ជាក់ថា លោក គង់ វ៉ុង ប្រមូលទិញបន្លែត្រសក់ សណ្តែកកួរ និងត្រឡាចមួយថ្ងៃបានប្រមាណ២តោនយកទៅលក់បន្តនៅភ្នំពេញ តម្លៃត្រសក់នាថ្ងៃនេះ១Kg តម្លៃ  ១  ២០០ ទៅ  ១  ៥០០ រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter