ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មចុះពិនិត្យស្ថានភាពស្រែបង្ហាញ នៅភូមិក្រាំងដៃ ឃំុធ្លក ស្រុកទ្រាំង
ចេញ​ផ្សាយ ២០ កក្កដា ២០២០
96

ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៤រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិចុះពិនិត្យស្ថានភាពស្រែបង្ហាញ នៅភូមិក្រាំងដៃ ឃំុធ្លក ស្រុកទ្រាំង ការធ្វើស្រែបង្ហាញដោយពិនិត្យលើការរៀបចំដី បែងចែកជាប្លុកសម្រាប់ធ្វើស្រែបង្ហាញ ប្រៀបធៀបពូជសែនក្រអូបថ្នាក់វិញ្ញាបនបត្រ ទៅនឹងពូជសែនក្រអូបដែលកសិករទុកពូជខ្លួនឯង ពិនិត្យ និងណែនាំទៅលើបច្ចេកទេសព្រោះដោយដៃ នៅភូមិម៉ើនទំរង់ ឃំុស្រង៉ែ ស្រុកទ្រាំង។  

ចំនួនអ្នកចូលទស្សនា
Flag Counter