ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្ការិយាល័យនីតិកម្មកសិកម្មខេត្ត
ចេញ​ផ្សាយ ២០ កក្កដា ២០២០
343

ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

នាយកដ្ឋាននីតិកម្មកសិកម្មសហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្មចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២០ បានចំនួន ៣ស្រុក ១ក្រុង ស្មើ ១៣ដេប៉ូ រួមមានៈ ស្រុកគីរីវង់ ៣ដេប៉ួ ទ្រាំង ៦ដេប៉ូ ព្រៃកប្បាស ៣ដេប៉ូ និងក្រុងដូនកែវ ១ដេប៉ូ ក្រោមការដឹកនាំដោយលោក កន កុម្ភៈ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម។ ជាលទ្ធផលក្រុមការងារបានពិន័យអន្តរការណ៍ចំនួន ២ដេប៉ូ ធ្វើការកែតម្រូវ (ដាក់ពាក្យចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជជីវៈ និងបន្តលិខិតអនុញ្ញាតិ) បានចំនួន ៣ដេប៉ូ និងធ្វើការអប់រំណែនាំផ្ទាល់មាត់ ចំនួន ៦ដេប៉ូ និងធ្វើការសរសើរដោយផ្ទាល់មាត់បាន ២ដេប៉ូ។ ក្រៅពីនេះ ក្រុមការងារក៏បានផ្សព្វផ្សាយបន្ថែមពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងវិធានសុវត្ថិភាពក្នុងការធ្វើអជីវកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter