ចុះពិនិត្យការងារកសិកម្ម ការរៀបចំទីតាំងសំរាប់ពិធីច្រូតស្រូវ និងការងារផ្សេងៗ
ចេញ​ផ្សាយ ២០ កក្កដា ២០២០
370

ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការរីបានចុះពិនិត្យការងារកសិកម្ម ការរៀបចំទីតាំងសំរាប់ពិធីច្រូតស្រូវ និងការងារផ្សេងៗ នៅក្នុងស្រុកព្រៃកប្បាស រួមមាន៖
-ពិនិត្យមើលការតភ្ជាប់អគ្គីសនីតម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ នៅស្ថានីយ៍តាស៊ូង។
-ពិនិត្យមើលការរៀបចំធ្វើបន្ទះក្តារគម្របប្រឡាយក្បែរោងពិធី។
-ពិនិត្យមើលក្រុមហ៊ុន DEMEP ជួសជុលម៉ូទ័រដែលខូចមួយនៅស្ថានីយ៍តាស៊ូង។
-ជួបប្រជុំជាមួយឃុំបានកាម និងឃុំពោធិ៍រំចាកដើម្បីជ្រើសរើសកសិករចូលរួមកម្មវិធីថ្ងៃទី២១ ខាងមុខ។
-ពិនិត្យមើលការដាំដុះបន្លែនិងប្រមូលទិញបន្លែនៅភូមិចំប៉ា ឃុំចំប៉ា របស់កសិករ គង់ វ៉ុង។ សូមបញ្ជាក់ថា លោក គង់ វ៉ុង ប្រមូលទិញបន្លែត្រសក់ សណ្តែកកួរ និងត្រឡាចមួយថ្ងៃបានប្រមាណ ២តោន ដោយយកទៅលក់បន្តនៅភ្នំពេញ។ តម្លៃត្រសក់ថ្ងៃនេះ ១Kg មានតម្លៃ ១ ២០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter