ប្រជុំត្រៀមរៀបចំសម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត
ចេញ​ផ្សាយ ២០ កក្កដា ២០២០
359

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចូលរួមប្រជុំត្រៀមរៀបចំសម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត អញ្ជើញមកចូលរួមច្រូតស្រូវជាមួយបងប្អូនកសិករ នៅឃុំបានកាមស្រុកព្រៃកប្បាស ខេត្តតាកែវ។ ការប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី។ បន្ទាប់ពីប្រជុំរួច លោកប្រធានបានអមដំណើរ ឯកឧត្តម អញ្ជើញចុះត្រួតពិនិត្យមើលកន្លែងធ្វើស្រែបង្ហាញ កន្លែងច្រួតបង្ហាញ និងពិនិត្យទីតាំងប្រារព្ធពិធីនៅស្ថានីយ៍បូមទឹកតាស៊ូង ក្នុងភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter