ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរបូរី បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន និងការបង្កាត់សិប្បនិម្មិតគោ ដល់កសិករ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
82

ថ្ងៃពុធ ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរបូរី បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ឡជីវឧស្ម័ន និងការបង្កាត់សិប្បនិម្មិតគោ ដល់កសិករ ០៥គ្រួសារ នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី និងភូមិពូនកក ឃុំបាស្រែ ស្រុកអង្គរបូរី។ នាឱកាសនោះ លោកក៏បានណែនាំបច្ចេកទេសចិញ្ចឹមគោក្របី ជាពិសេសវិធានការជីវសុវត្ថិភាព និងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងអោយបានត្រឹមត្រូវ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter