លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត ប្រជុំផ្សព្វផ្សាយស្តីពីវិធីសាស្រ្ត ក្នុងការចុះយកសំណាកសម្រាប់ផ្ទៃដីស្រែ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
72

ថ្ងៃពុធ ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត រួមនិងមន្រ្តីចំនួន ០៤រូប និងមន្រ្តីគម្រោងថ្នាក់ជាតិរួមទាំងគណៈកម្មាធិការ និងសមាជិកសហគមន៍អូរសារាយ ចំនួន ០៨នាក់ ប្រជុំផ្សព្វផ្សាយស្តីពីវិធីសាស្រ្ត ក្នុងការចុះយកសំណាកសម្រាប់ផ្ទៃដីស្រែសរុប ៨.០៤ហ.ត ប៉ុន្តៃផ្ទៃដីដែលត្រូវចុះយកសំណាក គឺទំហំ ០.៨ហ.ត ស្មើរនឹង១០% នៃផ្ទៃដីផលិតសរុប និងជ្រើសរើសស្រែដែលត្រូវយកសំណាកដោយការចាប់ឆ្នោត  ដោយមានកូដស្រែចំនួន ១១ ។ ក្នុងនោះដែរចាប់ឆ្នោតបាន ស្រែដែលមានលេខកូដ G034F01 និង G039F01 ដែលមានផ្ទៃដីសរុបស្មើរនឹង ០.៨៣ហ.ត និងចុះយកសំណាកនៅស្រែដែលបានជ្រើសរើស ដើម្បីត្រួតពិនិត្យគុណភាពស្រែលើកទី១ នៃស្រែផលិតកម្មពូជសែនក្រូអូប ទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS)។

ចំនួនអ្នកចូលទស្សនា
Flag Counter