ចុះជ្រើសរើសទីតាំងសម្រាប់ធ្វើស្រែបង្ហាញដោយការប្រើប្រាស់ជីសមស្របតាមលក្ខណៈបច្ចេកទេស សម្រាប់ការអនុវត្តវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
77

ថ្ងៃពុធ ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី មន្ត្រីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ថ្នាក់ខេត្ត បានសហការជាមួយនឹងបុគ្គលិកក្រុមហ៊ុនម៉ាលីសានក្រុប បានចុះជ្រើសរើសទីតាំងសម្រាប់ធ្វើស្រែបង្ហាញដោយការប្រើប្រាស់ជីសមស្របតាមលក្ខណៈបច្ចេកទេស សម្រាប់ការអនុវត្តវិធីសាស្រ្តភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាលទ្ធផលបានកំណត់ទីតាំង១កន្លែង ជាស្រែរបស់កសិករឈ្មោះ ហែម សម្បត្តិ មានផ្ទៃដី ២១ អា ស្ថិតនៅក្នុងភូមិ ព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត។

ចំនួនអ្នកចូលទស្សនា
Flag Counter