លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ប្រជុំពិភាក្សា និងលើកផែនការរៀបចំពិធីច្រូតកាត់
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
54

ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត  ទោស័ក ពុទ្ធសករាជ ២៥៦៤  ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោកប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មបានចូលរួមប្រជុំពិភាក្សា និងលើកផែនការរៀបចំពិធីច្រូតកាត់ ក្រោមអធិបតីភាព លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិស្រុកព្រៃកប្បាស និងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ និងបានចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធី និងពិនិត្យការភ្ជួរលើទីតាំងស្រែបង្ហាញអនុវត្តដោយគ្រឿងយន្តកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter