ចុះបង្រ្កាប​បទល្មើស​ជលផលនៅចំណុចអន្លុងអភិរក្សវាំងកន្ធាយក្នុងឃុំអង្គរបូរី
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
55

ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០

នាយរងផ្នែកជលផលអង្គរបូរី ប្រចាំស្នាក់ការស្លែងបានដឹកកម្លាំងសហគមន៍នេសាទឃុំបាស្រែ ចុះបង្រ្កាប​បទល្មើស​ជលផលនៅចំណុចអន្លុងអភិរក្សវាំងកន្ធាយក្នុងឃុំអង្គរបូរី និងចំណុចស្ទឹងសណ្តែកក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
ជាលទ្ធផលដកហូតបានឧបករណ៍នេសាទខុសច្បាប់រួមមាន៖
 -មងគ្របចំនួន ០២ ខ្សែ ប្រវែង ៦០ម៉ែត្រ
 -សំណាញ់ ចំនួន ០១វង់
 -ស្ទូចរនង ចំនួន ៣០០ផ្លែ
 -សៃយុឺនស្បៃមុង ០១មាត់លូ
 -របាំងស្បៃប្រវែង ៣០ម៉ែត្រ
 -បង្គោលឬស្សីចំនួន ១០ដើម

 

ចំនួនអ្នកចូលទស្សនា
Flag Counter