កិច្ចប្រជុំពិភាក្សាការងារនិងការបែងចែកការងារទទួលខុសត្រូវ ដើម្បីរៀបចំពិធីច្រូតស្រូវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
52

ថ្ងៃចន្ទ ៨ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាការងារនិងការបែងចែកការងារទទួលខុសត្រូវ ដើម្បីរៀបចំពិធីច្រូតស្រូវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ  ព្រមទាំងបានចុះពិនិត្យទីតាំង និងស្ថានភាពទូទៅផ្ទាល់ដល់ទីកន្លែងប្រារព្ធពិធី ក្នុងឃុំបានកាម ស្រុកព្រៃកប្បាស។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ខាន់ សុខា អភិបាលរងនៃគណអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោកអភិបាលនៃគណៈ​អភិបាលស្រុក​ព្រៃកកប្បាស លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនិងសហការី និងតំណាងស្ថាប័នពាក់ពន្ធ័ សរុបចំនួន ៥៦នាក់ ស្រី ៦នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter