ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បើកវគ្គផ្សព្វផ្សាយស្តីពី "បច្ចេកទេសចិញ្ចឹមមាន់ស្រែឆ្ពោះទៅកាន់លក្ខណ:ពាក់កណ្តាលពាណិជ្ជកម្ម" ដល់កសិករ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
56

ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូរីជលសារ និងរដ្ឋបាលឃុំគោកពោធិ៍ ដើម្បីបើកវគ្គផ្សព្វផ្សាយស្តីពី "បច្ចេកទេសចិញ្ចឹមមាន់ស្រែឆ្ពោះទៅកាន់លក្ខណ:ពាក់កណ្តាលពាណិជ្ជកម្ម" ដល់កសិករចំនួន ៣៩នាក់ ស្រី ១៦នាក់ មកពីភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ក្រោមការសម្របសម្រួលរបស់លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី។ កម្មវិធីនេះរៀបចំនៅសាលាឃុំគោកពោធិ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter