ប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មចំនួន ៣ ដើម្បីជ្រើសរើសអ្នកទទួលផលស្រះគ្រួសារ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
56

ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០

មន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន CFAVC  បានប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មចំនួន ៣ ដើម្បីជ្រើសរើសអ្នកទទួលផលស្រះគ្រួសារ ដោយបានអនុវត្តតាមលក្ខណៈវិនិច្ឆ័យរបស់គម្រោង។ ជាលទ្ធផលជ្រើសរើសបានចំនួន ២១ស្រះ ដែលជាសមាជិកសហគមន៍កសិកម្មគោលដៅគម្រោង រួមមាន៖
-សហគមន៍កសិកម្មត្រពាំងក្រញូង៖ ៥ស្រះ
-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់៖ ១២ស្រះ
-សហគមន៍កសិកម្មស្តុកស្តម្ភ៖ ៤ស្រះ

ចំនួនអ្នកចូលទស្សនា
Flag Counter