ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាន ប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅការគ្រប់គ្រងមុខរបរមាន់ស្រែ ដល់សមាជិកសហគមន៍កសិកម្មបក្សីរីករាយ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
63

ថ្ងៃពុធ ៣ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០

លោកប្រធាន លោកស្រីអនុប្រធាន និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបន្តការប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅការគ្រប់គ្រងមុខរបរមាន់ស្រែ ដល់សមាជិកសហគមន៍កសិកម្ម បក្សីរីករាយ ដែលស្ថិតនៅក្នុងភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការប្រជុំនេះមានការចូលរួមពីលោកមេឃុំជាងទង ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) លោកប្រធានសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៤៧ នាក់ ក្នុងនោះស្រី ២៧ នាក់។
ជាមួយគ្នានោះផងដែរ មុនពេលដំណើរការការប្រជុំ លោកប្រធានការិយាល័យ បានធ្វើការណែនាំពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩គឺ អ្នកចូលរួមលាងដៃជាមួយនឹងអាកុល ពាក់ម៉ាស និងអង្គុយឃ្លាតពីគ្នា ២ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter