ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបើកការប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅការគ្រប់គ្រងមុខរបរមាន់ស្រែ ដល់សមាជិកសហគមន៍កសិកម្ម ត្រពាំងស្រង៉ែ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
85

ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០

លោកប្រធាន លោកស្រីអនុប្រធាន និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  បានបើកការប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅការគ្រប់គ្រងមុខរបរមាន់ស្រែ ដល់សមាជិកសហគមន៍កសិកម្ម ត្រពាំងស្រង៉ែ ដែលស្ថិតនៅក្នុងភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ការប្រជុំនេះមានការចូលរួមពីលោកជំទប់ឃុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) លោកស្រីប្រធានសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៤៧ នាក់ ក្នុងនោះស្រី ៣៤ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter