អមដំណើរឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះពិនិត្យការងារបង្កបង្កេីនផលស្រូវដេីមរដូវវស្សា នៅស្ថានីយ៍តាស៊ូង ស្ថិតនៅភូមិតាស៊ូង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
111

ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះពិនិត្យការងារបង្កបង្កេីនផលស្រូវដេីមរដូវវស្សា នៅស្ថានីយ៍តាស៊ូង ស្ថិតនៅភូមិតាស៊ូង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដំណាំស្រូវរបស់ប្រជាកសិករមានការដុះលូតលាស់ល្អ។ ស្ថានីយ៍តាស៊ូងអាចផ្គត់ផ្គង់ទឹកបានចំនួន ៤ឃុំ គឺឃុំបានកាម ពោធិ៍រំចាក ខ្ពង់រាប និងព្រៃល្វា ស្មើនឹង ១ ៥០០ហិកតា នាពេលខាងមុខស្ថានីយ៍នឹងពង្រីកបន្ថែមអោយបាន ២ ០០០ហិកតា។ នាដេីមរដូវវស្សានេះស្ថានីយ៍បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រូវបានចំនួន ១ ៣៧៦ហិកតា។ យោងតាមរបាយការណ៍របស់ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស ផ្ទៃដីបង្កបង្កេីនផលស្រូវដេីមរដូវវស្សាអនុវត្តបានចំនួន ៧ ៧៥០ហិកតា ច្រូតកាត់បាន ១ ៤៧០ហិកតា ទិន្នផលជាមធ្យម ៦ ទៅ ៨តោន ក្នុង១ហិកតា ចំពោះតម្លៃនៅក្នុងថ្ងៃនេះ ១គីឡូក្រាម ៨០០៛ ជាប្រភេទស្រូវ OM។

ចំនួនអ្នកចូលទស្សនា
Flag Counter