មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យមើលទីតាំងលក់កូនជ្រូកនៅផ្សារប៉ាងសី ស្ថិតក្នុងភូមិស្វាយទង ឃុំខ្វាវ
ចេញ​ផ្សាយ ០៨ កក្កដា ២០២០
429

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០៣រូប បានចុះពិនិត្យមើលទីតាំងលក់កូនជ្រូកនៅផ្សារប៉ាងសី ស្ថិតក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលជាលទ្ធផលឃើញថា កូនជ្រូកទាំងអស់មានសុខភាពល្អ មានប្រភពដើមមកពីតំបន់ជុំវិញផ្សារ និងក្បែរភ្នំជីសូរ ហើយជាមធ្យមកូនជ្រូកត្រូវបានដាក់លក់នៅអាយុ ២២ថ្ងៃ ក្នុងតម្លៃជាមធ្យម ៣៣ម៉ឺនរៀលក្នុងមួយក្បាល។ នាឱកាសនោះ មន្ត្រីជំនាញក៏បានណែនាំអោយអាជីវករ ត្រូវអនុវត្តវិធានការណ៍បច្ចេកទេស រួមមានបាញ់ថ្នាំសម្លាញ់មេរោគនៅកន្លែងដាក់លក់ជាប្រចាំ មិនត្រូវលក់កូនជ្រូកដែលសង្ស័យថាមានជំងឺជូនដល់កសិករ និងជួយផ្តល់ដំណឹងជូនការិយាល័យជំនាញក្នុងករណីមានផ្ទុះជំងឺឆ្លងនៅតំបន់ណាមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter