ចុះពិនិត្យការងារបង្កបង្កេីនផលស្រូវដេីមរដូវវស្សា នៅស្ថានីយ៍តាស៊ូង ស្ថិតនៅភូមិតាស៊ូង ឃុំបានកាម ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៨ កក្កដា ២០២០
226

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងសហការី បានចុះពិនិត្យការងារបង្កបង្កេីនផលស្រូវដេីមរដូវវស្សា នៅស្ថានីយ៍តាស៊ូង ស្ថិតនៅភូមិតាស៊ូង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដំណាំស្រូវរបស់ប្រជាកសិករមានការដុះលូតលាស់ល្អ។ ស្ថានីយ៍តាស៊ូងអាចផ្គត់ផ្គង់ទឹកបានចំនួន ៤ឃុំ គឺឃុំបានកាម ពោធិ៍រំចាក កំពង់រាប និងព្រៃល្វា ចំនួន ១ ៥០០ហិកតា នាពេលខាងមុខស្ថានីយ៍នឹងពង្រឹកបន្ថែមអោយបាន ២ ០០០ហិកតា។ នាដេីមរដូវវស្សានេះស្ថានីយ៍បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រូវបានចំនួន ១ ៣៧៦ហិកតា។ យោងតាមរបាយការណ៍របស់ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស ផ្ទៃដីបង្កបង្កេីនផលស្រូវដេីមរដូវវស្សាអនុវត្តបានចំនួន ៧ ៧៥០ហិកតា ច្រូតកាត់បាន ១ ៤៧០ហិកតា ទិន្នផលជាមធ្យម ៦ ទៅ ៨តោន ក្នុង១ហិកតា ចំពោះតម្លៃនៅក្នុងថ្ងៃនេះ ១គីឡូក្រាម ៨០០៛ ជាប្រភេទស្រូវ OM។ 

ចំនួនអ្នកចូលទស្សនា
Flag Counter