ចុះពិនិត្យមើលស្ថានភាពចិញ្ចឹមសត្វរបស់កសិករនៅឃុំដូងខ្ពស់ ឃុំគោកពោធិ៍ និងឃុំបូរីជលសារ
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
100

ថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបូរីជលសារ បានចុះពិនិត្យមើលស្ថានភាពចិញ្ចឹមសត្វរបស់កសិករនៅឃុំដូងខ្ពស់ ឃុំគោកពោធិ៍ និងឃុំបូរីជលសារជា លទ្ធផលគឺមិនមានករណីជំងឺឆ្លងសត្វកើតឡើងនោះទេ ហើយកសិករថែមទាំងបានចាប់ផ្តើមចិញ្ចឹមសត្វច្រើនជាងមុន ជាពិសេសការចិញ្ចឹមជ្រូក។ នាឱកាសនោះ លោកក៏បានផ្តល់នូវចំណេះដឹងបច្ចេកទេសបន្ថែម និងជម្រុញលើកទឹកចិត្តអោយកសិករបង្កើនការចិញ្ចឹមអោយបានកាន់តែច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter