ថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០
ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានប្រជុំពិភាក្សាដើម្បីឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបានកន្លងមក និងលើកផែនការអនុវត្តបន្តផ្តោតសំខាន់លើការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីប្រជុំផ្សព្វផ្សាយដើម្បីជម្រុញការចិញ្ចឹមសត្វ ការអង្កេតតាមដានជំងឺឆ្លងសត្វ និងពង្រឹងបច្ចេកទេសការគ្រប់គ្រងចលនាសត្វ អនាម័យសត្វតាមទីផ្សារ និងតាមទីសត្តឃាតដ្ឋាន ក្រោមអធិបតីភាពលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដែលមានមន្ត្រីចូលរួមសរុប ១៧នាក់។ កិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម