ប្រជុំពង្រឹងសមត្ថភាពក្រុមកសិករអនុវត្តប្រព័ន្ធកសិកម្មចម្រុះ នៅភូមិពីងពង់ ឃុំសោម ស្រុកគីរីវង់
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
108

ថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០

ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែ ប្រួលអាកាស (ASPIRE) បានប្រជុំពង្រឹងសមត្ថភាពក្រុមកសិករអនុវត្តប្រព័ន្ធកសិកម្មចម្រុះ នៅភូមិពីងពង់ ឃុំសោម ស្រុកគីរីវង់។ ការប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពលោក ជីម រឹម ជំទប់ទី១ ឃុំសោម និងមានការចូលរួមពីលោកស្រី សុខ សុផានី  ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគីរីវង់ ភ្នាក់ងារផ្សព្វផ្សាយឃុំ  និងកសិករចំនួន ៣០នាក់ ស្រ្តី ០៦នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter