លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចុះពិនិត្យកសិដ្ឋានបង្កាត់ពូជត្រីប្រា ត្រីអណ្តែង ត្រីឆ្ពិន កង្កែប បង្កង របស់លោក ហង់ ហ៊ាង
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
141

ថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០

ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចុះពិនិត្យកសិដ្ឋានបង្កាត់ពូជត្រីប្រា ត្រីអណ្តែង ត្រីឆ្ពិន កង្កែប បង្កង របស់លោក ហង់ ហ៊ាង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែ។  កង្កែប និងត្រីរបស់កសិករមានការលូតលាស់ធំល្អ និងសុវត្ថិភាព។ កសិដ្ឋានក៏មានលក់កូនកង្កែប កង្កែបពូជ កង្កែបសាច់ និងកូនត្រី ក្នុងតម្លៃដូចខាងក្រោម៖

-កង្កែបកូនអាយុ ចាប់ពី ១ខែ ដល់ ១ខែកន្លះ មានតម្លៃ ៣០០៛ ទៅ ៥០០៛ ក្នុង ១កូន

-កង្កែបសាច់អាយុចាប់ពី ៣ខែឡេីងទៅ ១គីឡូក្រាម តម្លៃ ១០ ០០០៛

-កង្កែបពូជ ១គូរ តម្លៃ ៦០ ០០០៛

-កូនត្រីប្រា កូនត្រីអណ្តែង កូនត្រីឆ្ពិនៈ

 +ចាប់ពី ៦លី ទៅ ៧លី តម្លៃ ៧០៛

 +ចាប់ពី ៨លី ទៅ ៩លី តម្លៃ ៨០៛

 +ចាប់ពី ១០លី ទៅ ១២ តម្លៃ ១០០៛ ដល់ ២០០៛។

 

ចំនួនអ្នកចូលទស្សនា
Flag Counter