ចុះពិនិត្យការបង្កបង្កើន ផលស្រូវដើមរដូវនៅស្ថានីយ៍បូមទឹកធម្មវិន័យ ក្នុងឃុំស្នោ និងស្ថានីយន៍តាស៊ូង ក្នុងឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ០៤ កក្កដា ២០២០
128

ថ្ងៃសុក្រ ១៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០

លោក ពី ស៊ា ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក រួមនឹងលោកអភិបាលរងស្រុកព្រៃកប្បាស ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុក និងសហការីបានអមដំណើរ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មចុះពិនិត្យការបង្កបង្កើន ផលស្រូវដើមរដូវនៅស្ថានីយ៍បូមទឹកធម្មវិន័យ ក្នុងឃុំស្នោ និងស្ថានីយន៍តាស៊ូង ក្នុងឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស។ តាមការបញ្ជាក់របស់ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបានបង្ហាញថា ផែនការបង្កបង្កើនផលស្រូវដើមរដូមានវចំនួន១ ៥០០ហិកតា អនុវត្តបានជាក់ស្តែង ៧ ៧៥០ហិកតា និងច្រូតកាត់បាន១ ២០០ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter