ចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែប របស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ​ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ០២ កក្កដា ២០២០
63
ថ្ងៃពុធ ១១ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០
លោក ញ៉ិប ស្រ៊នប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងសហការីបានចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែប របស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ​ ស្រុកកោះអណ្តែត។ គួរអោយកត់សំគាល់ដែរថា ក្នុងមួយខែៗគាត់បានលក់កូនត្រី និងកង្កែបប្រមាណ ៣០ ០០០ ទៅ ៤០ ០០០កូន ហើយទទួលបានប្រាក់ចំណូល ៤ ទៅ ៥ លានរៀល។ សម្រាប់ការបង្កាត់កូនកង្កែប ក្នុង ១០ ០០០កូន ចំណេញបានប្រមាណ១ ៥០០ ០០០ ទៅ ៣ ៥០០ ០០០រៀល ក្នុងរយៈពេល ១០៥ថ្ងៃ ដោយក្នុងមួយឆ្នាំគាត់អាចលក់កូនកង្កែបបានរយៈពេល ៧ខែ។ នាឱកាសនោះលោកប្រធានបានជំរុញនិងលើទឹកចិត្តអោយគាត់ព្យាយាមបង្កើនមេបាពូជ និងព្យាយាមបង្កាត់អោយបានគ្រប់រដូវដើម្បីផ្គត់ផ្គង់អោយគ្រប់តាមតម្រូវការទីផ្សារ។
ចំនួនអ្នកចូលទស្សនា
Flag Counter