លោក ញ៉ិប ស្រ៊នប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងសហការីបានអមដំណើរឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវចុះពិនិត្យការងារកសិកម្មនៅស្រុកគីរីវង់
ចេញ​ផ្សាយ ០២ កក្កដា ២០២០
82
ថ្ងៃពុធ ១១ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០
លោក ញ៉ិប ស្រ៊នប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងសហការីបានអមដំណើរឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវចុះពិនិត្យការងារកសិកម្មនៅស្រុកគីរីវង់ រួមមាន៖
-ការងារដាំដុះដំណាំស្រូវដើមរដូវនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគីរីវង់។ ក្នុងឃុំគីរីចុងកោះផ្ទៃដីស្រែប្រមាណ ១ ០០០ហិកតា បច្ចុប្បន្នកំពុងប្រមូលផលបណ្តើរៗ ដោយលក់បានក្នុងតម្លៃ ៨២០រៀល ក្នុងមួយគីឡូក្រាម។
-បានចុះពិនិត្យទីតាំងដាំបន្លែរបស់លោក អ៊ិន អែម នៅភូមិសោម ឃុំសោម ស្រុកគីរីវង់ ដែលបានដាំត្រសក់លើផ្ទៃដីចំនួន ៣០អា ដោយក្នុង ០១ថ្ងៃទទួលបានផល  ៩០ ទៅ ១០០គីឡូក្រាម លក់ទៅអោយគម្រោងលាស់ថ្នីក្នុងតម្លៃ ៩០០រៀល ក្នុងមួយគីឡូក្រាម។ នាឱកាសនោះឯកឧត្តមបានផ្តាំផ្ញើអោយបងប្អូនកសិករយើងបង្កើនការដាំដុះ និងស្វែងរកទីផ្សារបន្ថែមដើម្បីទទួលបានកម្លៃខ្ពស់។
-បានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មគីរីឧត្តមតាអូរ ដែលជាសហគមន៍ប្រមូលទិញបន្លែ និងពិនិត្យមើលដាំបន្លែរបស់លោក ឯម ដារ៉ា នៅភូមិក្រាំងតាម៉ូង ឃុំតាអូរ ស្រុកគីរីវង់ ដែលបានដាំត្រសក់លើផ្ទៃដី ៥០អា។  នាឱកាសនោះឯកឧត្តមបានជំរុញនិងលើកទឹកចិត្តអោយសហគមន៍ប្រមូលទិញបន្លែពីសមាជិកសហគមន៍ទាំងអស់ ហើយព្យាយាមទំនាក់ទំនងរកផ្សារ រឺ ក្រុមហ៊ុនផ្សេងៗដើម្បីទទួលទិញបន្តពីសហគមន៍ និងព្យាយាមរៀបចំផែនការដាំដុះដំណាំអោយបានច្រើនមុខដើម្បីបង្កើតប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ និងជំរុញអោយសហគមន៍ជួយដល់កសិករដែលខ្វះដើមទុនមានលទ្ធភាពទទួលបានកញ្ចប់ថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍ដើម្បីអនុវត្តលើផលិតកម្មដាំដំណាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter