វគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តន៍អនាម័យល្អសម្រាប់សាច់ជ្រូកមានសុវត្ថិភាពតាមទីផ្សារ” ដល់អាជីវករសរុបចំនួន ៣០នាក់ ស្រី ០៧នាក់
ចេញ​ផ្សាយ ០២ កក្កដា ២០២០
62

ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តន៍អនាម័យល្អសម្រាប់សាច់ជ្រូកមានសុវត្ថិភាពតាមទីផ្សារ” ដល់អាជីវករសរុបចំនួន ៣០នាក់ ស្រី ០៧នាក់ មកពីក្រុងដូនកែវ និងស្រុកទ្រាំង ក្នុងក្របខណ្ឌគម្រោង “សុវត្ថិភាពចំណីអាហារ និងអាហារសមស្របសម្រាប់កម្ពុជា (SFFF)” ក្រោមអធិបតីភាពលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកស្រី សុខ គាំ ប្រធានមន្ទីរពិសោធន៍បាក់តេរីសាស្ត្រ និងមីកូសាស្ត្រនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ។ កម្មវិធីនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter