ចុះពិនិត្យស្ថានភាពស្រែផលិតពូជស្រូវសែនក្រអូប និងពិភាក្សាវាយតំលៃទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) លើស្រូវពូជសែនក្រអូប ចំនួន ០៩គ្រួសារ
ចេញ​ផ្សាយ ០២ កក្កដា ២០២០
62

ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិ រួមជាមួយប្រធាន និងគណ:កម្មាធិការសហគមន៍អូរសារាយចុះពិនិត្យស្ថានភាពស្រែផលិតពូជស្រូវសែនក្រអូប និងពិភាក្សាវាយតំលៃទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) លើស្រូវពូជសែនក្រអូប ចំនួន ០៩គ្រួសារ ដែលមានផ្ទៃដីសរុប ១២.៥៤ហ.ត ។ ក្រោយចុះពិនិត្យ និងពិភាក្សាវាយតម្លៃ សម្រេចថា ស្រែផលិតពូជចំនួន ៥.៣ហ.ត ត្រូវដកចេញមិនអនុញ្ញាតអោយបន្តផលិតជាស្រូវពូជបានទេ។ ចំណែកនៅសល់ចំនួន ៧.២០ហ.ត សម្រេចបន្តផលិតជាស្រូវពូជ។

ចំនួនអ្នកចូលទស្សនា
Flag Counter