ចុះត្រួតពិនិត្យការរុះរើហេដ្ឋា រចនាសម្ព័ន្ធលើដីនិងក្រោមដី និងបញ្ហាផ្សេងៗ
ចេញ​ផ្សាយ ០១ កក្កដា ២០២០
45

ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០

លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្កីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរួមដំណើរ លោក ភួន ឈីម អភិបាលនៃគណ:អភិបាលស្រុកបាទី ចុះត្រួតពិនិត្យការរុះរើហេដ្ឋា រចនាសម្ព័ន្ធលើដីនិងក្រោមដី និងបញ្ហាផ្សេងៗ ស្ថិតនៅព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ និងខេត្តកណ្តាល ក្នុងក្របខណ្ឌគម្រោង "ធ្វើអោយប្រសើរឡើងវិញតាមកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២"។ ដោយមានការចូលរួមពីលោក ហ៊ុយ លន នាយករងរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter