ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករចិញ្ចឹមសត្វនៅភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ មិថុនា ២០២០
64

ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះអមដំណើរឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ដើម្បីចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករចិញ្ចឹមសត្វនៅភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រុញលើកទឹកចិត្តអោយកសិករត្រូវបង្កើនការចិញ្ចឹមសត្វអោយបានច្រើន ជាពិសេសការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងកើនឡើងនៅពេលដែលការនាំចូលពីប្រទេសជិតខាងត្រូវបានរឹតបន្តឹង ស្របទៅតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងដំណើរនេះក៏មានចូលរួមពីលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា និងថ្នាក់ដឹកនាំមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាច្រើនរូបទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter