ចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ស្ថិតក្នុងវត្តអង្គមេត្រី ឃុំគុស ស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ មិថុនា ២០២០
60

ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែ បានបន្តចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ស្ថិតក្នុងវត្តអង្គមេត្រី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។  ក្នុងឱកាសនោះ លោកប្រធានបានសំណូមពរសុំអោយព្រះតេជគុណរកជីដែលចេញពីឡជីវឧស្ម័ន និងធ្យូងអង្កាមមកលាយចូលគ្នាសម្រាប់បំប៉នដំណាំ គួរតែដាំដំណាំណាដែលគិតថាវាមិនងាយរងគ្រោះពីសត្វល្អិតបំផ្លាញបើសិនជាដាំក្រៅផ្ទះសំណាញ់ និងដាំដំណាំឆ្លាស់ជៀសវាងដាំដំណាំដដែលៗក្នុងរងនីមួយៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter