ប្រជុំជ្រើសរើសកសិករ ដើម្បីបង្កើតបណ្តុំកសិករចិញ្ចឹមត្រី" នៅឃុំរមេញ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២៦ មិថុនា ២០២០
51

ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ( ASPIRE ) ប្រជុំស្តីពី "ការជ្រើសរើសកសិករ ដើម្បីបង្កើតបណ្តុំកសិករចិញ្ចឹមត្រី"

នៅឃុំរមេញ ស្រុកកោះអណ្តែត ដោយមានការចូលរួមពីលោកស្រីជំទប់ទី១ឃុំរមេញ លោកនាយរងខណ្ឌនិងមន្រ្តី លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត មន្ត្រីភ្នាក់ងារផ្សព្វផ្សាយឃុំ ១នាក់ លោកមេភូមិ មេភូមិរង និងកសិករ សរុបចំនួន ២០នាក់ ស្រី ០៥នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter