ប្រជុំពិគ្រោះយោបល់លើរបាយការណ៍វិភាគទិន្នន័យចុងក្រោយនៃចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ជាមួយក្រុមការងារចន្លោះជំរឿនកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងផែនការ
ចេញ​ផ្សាយ ២៦ មិថុនា ២០២០
49

ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វិភាគទិន្នន័យចុងក្រោយនៃចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ជាមួយក្រុមការងារចន្លោះជំរឿនកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងផែនការ ដោយមានការចូលរួមពីលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានការិយាល័យផែនការ គណនេយ្យ និងប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម  និងតំណាងមន្ទីរផែនការ សរុបអ្នកចូលរួម ១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter