ប្រជុំពិភាក្សាអំពីកទីផ្សារមាន់ស្រែ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន GIC ក្នុងបណ្តុំចិញ្ចឹមមាន់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
71

ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

លោកប្រឹក្សាកម្មវិធីគ្រប់គ្រង និងទីប្រឹក្សាទីផ្សារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចូលរួមប្រជុំពិភាក្សាអំពីកទីផ្សារមាន់ស្រែ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន GIC ក្នុងបណ្តុំចិញ្ចឹមមាន់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុបចំនួន ៣៩នាក់។ ក្នុងឱកាសនោះ លោកទីប្រឹក្សាគ្រប់គ្រងបានជម្រាបជូនអ្នកចូលរួមអោយអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារជម្ងឺកូវីដ១៩ និងណែនាំអោយកសិករបង្កើនការចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស ដោយកំពុងមានការគាំទ្រពីក្រុមហ៊ុន GIC ហើយត្រូវរៀបចំអោយមានកិច្ចសន្យាផលិតកម្មតាមកិច្ចសន្យាដើម្បីធានាបានបរិមាណផលិតនិងទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter