ប្រជុំពង្រឹងសមត្ថភាពក្រុមកសិករអនុវត្តប្រព័ន្ធកសិកម្មចម្រុះ នៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
60

ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាស (ASPIRE) បានប្រជុំពង្រឹងសមត្ថភាពក្រុមកសិករអនុវត្តប្រព័ន្ធកសិកម្មចម្រុះ នៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។ ការប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពលោក សំ ប៑ុនឈឿន ជំទប់ទី១ ឃុំក្រពុំឈូក និងមានការចូលរួមពីលោក ចាន់ សុវណ្ណូ អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត និងមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំ លោកមេភូមិក្រពុំឈូក និងកសិករ សរុបចំនួន ២៦នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter