ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសស្តីពីវឌ្ឍនភាពការងារឡជីវឧស្ម័ន ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងលើកផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
46

ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសស្តីពីវឌ្ឍនភាពការងារឡជីវឧស្ម័ន ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងលើកផែនការអនុវត្តបន្ត ក្រោមអធិបតីភាពលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកម្មវិធីឡជីវឧស្ម័នថ្នាក់ខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដែលមានការចូលរួមពីសំណាក់មន្ត្រីសម្របសម្រួលកម្មវិធីឡជីវឧស្ម័នថ្នាក់ខេត្ត/ស្រុក សរុបចំនួន ១៣នាក់។ កិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter