សិក្ខាសាលាថ្នាក់ជាតិស្តីពីផែនការសកម្មភាព និងការអនុវត្តគម្រោងឆ្នាំ២០២០ ផ្នែកឡជីវឧស្មន័ និងជីកំប៉ុស្ត នៃគម្រោង CFAVC
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
59

ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីផែនការសកម្មភាព និងការអនុវត្តគម្រោងឆ្នាំ២០២០ ផ្នែកឡជីវឧស្មន័ និងជីកំប៉ុស្ត នៃគម្រោង CFAVC  នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ GDAHP និងលោក ងិន កុសល ប្រធានគម្រោង CFAVC។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៥ ខែមិថុនា ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter