ប្រជុំ ដើម្បីពង្រឹងសមត្ថភាពក្រុមកសិករអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ នៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
71

ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាស (ASPIRE), បានបើកការប្រជុំ ដើម្បីពង្រឹងសមត្ថភាពក្រុមកសិករអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ នៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្តែត។ ការប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពលោកស្រី ភឿក ចន្ធូ ជំទប់ទី១ ឃុំរមេញ និងមានការចូលរួមពីលោក ចាន់ សុវណ្ណូ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកោះអណ្តែត ភ្នាក់ងារផ្សព្វផ្សាយឃុំ លោកមេភូមិចំបក់ឯម និងកសិករសរុបចំនួន ៣០នាក់ ស្រ្តី ០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter