ប្រជុំឆ្លុះបញ្ចាំងអំពីការចិញ្ចឹមមាន់ ដែលរៀបចំឡើងដោយក្រុមហ៊ុន GIC ក្នុងបណ្តុំចិញ្ចឹមមាន់នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
64

ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

លោកទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចូលរួមប្រជុំឆ្លុះបញ្ចាំងអំពីការចិញ្ចឹមមាន់ ដែលរៀបចំឡើងដោយក្រុមហ៊ុន GIC ក្នុងបណ្តុំចិញ្ចឹមមាន់នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលមានអ្នកចូលរួមសរុបចំនួន ៤៩នាក់។ ក្នុងឱកាសនោះ លោកបានជម្រាបជូនអ្នកចូលរួមអោយគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារជម្ងឺកូវីដ១៩ ព្រមទាំងបានណែនាំអោយកសិករបង្កើនការចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស ដោយមានអ្នកជំនាញក្រុមហ៊ុន GIC កំពុងតែជួយគាំទ្រ ហើយត្រូវរៀបចំអោយមានកិច្ចសន្យាផលិតកម្មតាមកិច្ចសន្យាដើម្បីធានាបានបរិមាណផលិតនិងទីផ្សារ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter