ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្មផលិតបន្លែនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង
ចេញ​ផ្សាយ ២២ មិថុនា ២០២០
75

ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

លោកប្រធាន និងលោកស្រីអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  បានបើកការប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្មផលិតបន្លែនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំងខេត្តតាកែវ។ ការប្រជុំនេះមានការចូលរួមពីលោកមេឃុំប្រាំបីមុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) លោកស្រីប្រធានសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៤៥នាក់។ មុនពេលដំណើរការការប្រជុំ លោកប្រធានការិយាល័យ បានធ្វើការណែនាំពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩គឺ អ្នកចូលរួមលាងដៃជាមួយនឹងអាកុល ពាក់ម៉ាស និងអង្គុយឃ្លាតពីគ្នា ២ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter