ប្រជុំដើម្បីពង្រឹងសមត្ថភាពក្រុមកសិករអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ២២ មិថុនា ២០២០
63

ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាស (ASPIRE), បានបើកការប្រជុំដើម្បីពង្រឹងសមត្ថភាពក្រុមកសិករអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ការប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពលោក លាក់ ប៉ង់ ក្រុមប្រឹក្សាឃុំចំប៉ា និងមានការចូលរួមពីលោក អ៑ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកព្រៃកប្បាស,  លោក សេង ក្រុញ ទីប្រឹក្សាកម្មវិធី(ASPIRE), ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករចំនួន ៣៣នាក់/ស្រ្តី ០៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter