ប្រជុំផ្សព្វផ្សាយផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិតាពោនខាងលិច ឃុំសំរោង ស្រុកសំរោង
ចេញ​ផ្សាយ ២២ មិថុនា ២០២០
55

ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យកសិឧស្សាហកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE តាមរយៈថវិកា ១០% កម្មវិធី ASPIRE ប្រជុំផ្សព្វផ្សាយផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិតាពោនខាងលិច ឃុំសំរោង ស្រុកសំរោង ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកស្រី អ៊ួង ទូច ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង និងក្រុមការងារការិយាល័យកសិឧស្សាហកម្មខេត្ត សរុបចំនួន ២១នាក់ស្រី ១៨នាក់។ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយអ្នកចូលរួមទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter