ប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្មផលិតបន្លែ នៅភូមិដោម ឃុំតាអូរ ស្រុកស្រុកគីរីវង់
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
84

ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានបើកការប្រជុំផ្សព្វផ្សាយស្ដីពីការពង្រឹងសមត្ថភាពសហគមន៍កសិកម្មផលិតបន្លែ នៅភូមិដោម ឃុំតាអូរ ស្រុកស្រុកគីរីវង់។ ការប្រជុំនេះមានការចូលរួមពីលោក សុខ លេង ជំទប់ទីពីរឃុំតាអូរ,  ភ្នាក់ងារផ្សព្វផ្សាយឃុំ ប្រធានសហគមន៍កសិកម្មនិងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ៤៥នាក់ ស្រី ២២នាក់។ លើសពីនេះទៅទៀត មុននឹងដំណើរការការប្រជុំ លោកប្រធានការិយាល័យសហគមន៍កសិកម្មបានធ្វើការណែនាំពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩គឺ អ្នកចូលរួមលាងដៃជាមួយនឹងអាកុល ពាក់ម៉ាស និងរក្សាគម្លាត ២ម៉ែត្រ។qqqqqq

ចំនួនអ្នកចូលទស្សនា
Flag Counter