ចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី និង ផ្ការំដួល នៅសហគមន៍ស្តុកស្តម្ភ
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
90

ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០

លោកប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន  CFAVC ព្រមទាំងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត រួមនឹងលោក អ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)និងសហការី និងលោកទីប្រឹក្សាគម្រោង CFAVC បានចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី និង ផ្ការំដួល នៅសហគមន៍ស្តុកស្តម្ភ បានចំនួន ២ទីតាំង រួមមានឈ្មោះ៖

-ជាវ វិន ស្ថិតក្នុងភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស លើ ផ្ទៃដី ៣០អា (បង្ហាញពូជផ្កាមាលតី)

-ផា លាងហ៑ុន ស្ថិតក្នុងភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស លើផ្ទៃដី ២០អា (បង្ហាញពូជផ្ការំដួល)

ចំនួនអ្នកចូលទស្សនា
Flag Counter