ចុះត្រួតពិនិត្យការបំពេញកិច្ចសន្យា រវាងសហគមន៍កសិកម្មអូរសារ៉ាយ និងកសិករផលិតស្រូវពូជផ្ការំដួលក្នុងរដូវវស្សា
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
158

ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យ ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica) ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៤រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិ រួមជាមួយប្រធាន និងគណ:កម្មាធិការសហគមន៍អូរសារ៉ាយចុះត្រួតពិនិត្យការបំពេញកិច្ចសន្យា រវាងសហគមន៍កសិកម្មអូរសារ៉ាយ និងកសិករផលិតស្រូវពូជផ្ការំដួលក្នុងរដូវវស្សា សម្របសម្រួលក្នុងការបំពេញពាក្យទម្រង់(ក)ផែនការផលិតពូជប្រចាំរដូវ សម្រាប់ផលិតកម្មស្រូវពូជផ្ការំដួល ព្រមទាំងចុះពិនិត្យស្ថានភាពស្រែផលិតពូជស្រូវសែនក្រអូប និងពិភាក្សាវាយតំលៃទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូដំណាំ(QDS)។ នៅសហគមន៍អូសារ៉ាយ ឃ៉ំអូរសារ៉ាយ ស្រុកត្រាំកក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter