ប្រជុំផ្សព្វផ្សាយស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិកាត់នឹម ឃុំខ្វា
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
99

ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យកសិឧស្សាហកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រជុំផ្សព្វផ្សាយស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិកាត់នឹម ឃុំខ្វាវ ស្រុកសំរោង តាមរយៈថវិកា ១០% កម្មវិធី ASPIRE។ កិច្ចប្រជុំនេះមានការចូលរួមពីលោកមេឃុំ  លោកស្រី អ៊ួង ទូច ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង និងក្រុមការងារការិយាល័យកសិឧស្សាហកម្មខេត្ត សរុបចំនួន ២៥នាក់ស្រី១១។ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយអ្នកចូលរួមទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter