ចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី ផ្ការំដួល និងខា១៦
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
224

ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងលោក អ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)និងសហការី និងលោកទីប្រឹក្សាគម្រោង CFAVC បានចុះពិនិត្យទីតាំងសម្រាប់ធ្វើស្រែបង្ហាញផលិតពូជស្រូវផ្កាមាលតី ផ្ការំដួល និងខា ១៦ បានចំនួន ៥ទីតាំង រួមមាន៖

-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតក្នុងឃុំកំពែង ស្រុកគីរីវង់ បានចំនួន ២ទីតាំង ក្នុងភូមិតាពៅ លើផ្ទៃដី ១ ៨២៥ ម៉ែត្រការ៉េ បង្ហាញពូជផ្កាមាលតី។

-សហគមន៍កសិកម្មត្រពាំងក្រញូង ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ចំនួន ៣ទីតាំង ក្នុងភូមិត្រពាំងក្រញូង មានពូជមាលតី ១ទីតាំង និងផ្ការំដួល ២ទីតាំង លើផ្ទៃដី ៣ ៥០០ម៉ែត្រការ៉េ 

-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតក្នុងឃុំអូរសារ៉ាយ ស្រុកត្រាំកក់ បានចំនួន ២ទីតាំង ក្នុងភូមិត្រពាំងក្រឡាញ់ មានពូជផ្ការំដួល និងផ្កាមាលតី លើផ្ទៃដី ៣ ៣០០ ម៉ែត្រការ៉េ តាមរយៈលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស។ គម្រោងនឹងជ្រើសរើសកសិករចំនួន ២៥នាក់ ក្នុងមួយបង្ហាញ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពីផលិតកម្មពូជស្រូវ។

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter