ចុះពិនិត្យមើលការធ្វើស្រែបង្ហាញដើមរដូវរបស់កសិករ
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
131

ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ  និងសហការី បានអមដំណើរ បណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)ចុះពិនិត្យមើលការធ្វើស្រែបង្ហាញដើមរដូវរបស់ កសិករ យឹម កុសល នៅភូ​មិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត។ ក្នុងឱកាសនោះលោកនាយកបានផ្តល់អនុសាសន៍ ដល់គាត់អោយស្វែងយល់ពីដំណាំស្រូវអោយច្បាស់ បើធ្វើការពិសោធន៍លើកក្រោយសុំអោយមានស្រែសម្រាប់ប្រៀបធៀប ហើយកត់ត្រាការចំណាយអោយបានច្បាស់ដើម្បីដឹងថាការបង្ហាញវិធីសាស្រ្តថ្មី និងដាំដុះធម្មតា(ទំលាប់កសិករ)មួយណាចំណេញជាង។

ចំនួនអ្នកចូលទស្សនា
Flag Counter