ប្រជុំផ្សព្វផ្សាយ ពង្រឹងសមត្ថភាពដល់បណ្តុំអាជីវកម្មបន្លែ ស្តីពី ការអនុវត្តកសិកម្មល្អ (CamGAP)
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
88

ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

លោក សោ សាំ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងមន្ត្រីការិយាល័យចំនួន ០២រូប សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រជុំផ្សព្វផ្សាយ ពង្រឹងសមត្ថភាពដល់បណ្តុំអាជីវកម្មបន្លែ ស្តីពី ការអនុវត្តកសិកម្មល្អ (CamGAP) នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់  ដែលមានកសិករចូលរួមសរុបចំនួន ៣១នាក់ ស្រី ២១នាក់ តាមរយៈថវិកា ១០% កម្មវិធី ASPIRE។ ក្នុងឱកាសនោះ បានផ្តល់​អនុសាសន៍ល្អៗ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការណ៍ការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter