ប្រជុំផ្សព្វផ្សាយផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
93

ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

ការិយាល័យកសិឧស្សាហកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រជុំផ្សព្វផ្សាយផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយមានការសម្របសម្រួលពីលោកស្រី ហង់ ណាវី ប្រធានការិយាល័យ ព្រមទាំងមានការចូលរួមពីលោកមេឃុំ មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងក្រុមការងារការិយាល័យកសិឧស្សាហកម្មកសិកម្មខេត្ត សរុបចំនួន ៤៩នាក់ ស្រី ៣៩នាក់ តាមរយៈ ថវិកា ១០% របស់កម្មវិធីASPIRE។

ក្នុងឱកាសនោះ បានធ្វើការណែនាំអោយអ្នកចូលរួមទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩។ 

ចំនួនអ្នកចូលទស្សនា
Flag Counter